ក្រសួងសេវាថែទាំសុខភាព (DHCS)
គោលបំណងរបស់ DHCS គឺការផ្តល់ជូនលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយសមធម៌ និងគុណភាព ដែលនាំឱ្យមានសុខភាពល្អដល់ប្រជាជនរដ្ឋ California ទាំងអស់គ្នា។
គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់លទ្ធភាពចូលប្រើប្រាស់ព័ត៌មាន កម្មវិធី អត្ថប្រយោជន៍ និងសេវាកម្មនានាឱ្យបានពេញលេញដល់អ្នកដែលមានជំនាញភាសាអង់គ្លេសមានកម្រិត និងធានាថាភាសាមិនមែនជាឧបសគ្គចំពោះលទ្ធភាពចូលប្រើសេវាសុខភាពសំខាន់ៗនោះទេ។
បុគ្គលិកនិយាយពីរភាសាដែលមានវិញ្ញាបនបត្របញ្ជាក់ក៏ មានដើម្បីជួយសមាជិក និងអ្នកដទៃ ហើយ DHCS ធ្វើការជាមួយអ្នកផ្តល់សេវានានាដើម្បីផ្តល់សេវាបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយ DHCS។
myMedi-Cal
https://www.dhcs.ca.gov/Pages/myMedi-Cal.aspx
“myMedi-Cal៖
របៀបទទួលបានការថែទាំសុខភាពដែលអ្នកត្រូវការ" គេហទំព័រជូនដំណឹងដល់ប្រជាជនរដ្ឋ California អំពីរបៀបដាក់ពាក្យសុំ Medi-Cal សម្រាប់ការធានារ៉ាប់រងសុខភាពដោយមិនគិតថ្លៃ ឬតម្លៃទាប។ អ្នកក៏នឹងសិក្សាអំពីតម្រូវការដើម្បីសិទ្ធិទទួលបានរបស់កម្មវិធីផងដែរ។ មគ្គុទ្ទេសក៍នេះណែនាំពីរបៀបដែលអ្នកអាចប្រើអត្ថប្រយោជន៍ Medi-Cal របស់អ្នក និងពេលណាត្រូវរាយការណ៍អំពីការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគួរតែរក្សាមគ្គុទ្ទេសក៍នេះឱ្យនៅក្បែរអ្នក ហើយប្រើវានៅពេលអ្នកមានសំណួរអំពីចំណុចខាងក្រោម៖
- របៀបដាក់ពាក្យស្នើសុំការធានារ៉ាប់រង
- អត្ថប្រយោជន៍ដែលបានធានារ៉ាប់រងដោយ Medi-Cal
- ការធ្វើបច្ចុប្បន្នភាព និងការបន្ត Medi-Cal
- សិទ្ធិ និងទំនួលខុសត្រូវ
- ព័ត៌មានអំពីកម្មវិធី និងសេវាកម្មរបស់ DHCS ដូចជា៖ សេវាសុខភាពធ្មេញ សេវាព្យាបាលការប្រើប្រាស់សារធាតុញៀន សេវាឯកទេសសុខភាពផ្លូវចិត្ត ការពិនិត្យស្វែងរកជំងឺដំបូងនិងជាប្រចាំ ការធ្វើរោគវិនិច្ឆយនិងការព្យាបាល កម្មវិធីព្យាបាលជំងឺមហារីកសុដន់និងមាត់ស្បូន កម្មវិធីសេវាកម្មគាំទ្រនៅផ្ទះ សេវាកម្មតាមសហគមន៍ សេវាកម្មកុមាររដ្ឋ California កម្មវិធីបុគ្គលមានពិការភាពពីហ្សែន និងកម្មវិធីធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់សម្រាប់កុមារ។
លេខទូរសព្ទសំខាន់ៗ៖
សមាជិក Medi-Cal៖
(800) 541-5555
(TTY: 711, លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
គម្រោង Medi-Cal Managed Care Health Care Options៖
(800) 430-4263
(TTY (800) 430-7077)
គម្រោង Medi-Cal Dental៖
(800) 322-6384 (TTY (800) 735-2922)
អ្នកផ្ដល់សេវា Medi-Cal៖
(800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
ការិយាល័យ Ombudsman របស់ គម្រោង Medi-Cal Managed Care និងគម្រោង Mental Health៖
(888) 452-8609 (TTY: 711,
លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
សវនាការថ្នាក់រដ្ឋ៖
(800) 743-8525 (TTY (800) 952-8349)
Covered California៖
(800) 300-1506 (TTY: 711, លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
ស្វែងរកការិយាល័យប្រចាំខោនធីរបស់អ្នក
សម្រាប់ជំនួយទាក់ទងនឹង Medi-Cal ការធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត សូមទាក់ទងការិយាល័យប្រចាំខោនធីរបស់អ្នក៖
ការិយាល័យ ប្រចាំខោនធីរបស់ Medi-Cal
ការរិយាល័យ Ombudsman
ការិយាល័យ Ombudsman របស់គម្រោង Medi-Cal Managed Care និងគម្រោង Mental Health ជួយដោះស្រាយបញ្ហាដោយអព្យាក្រឹត ដើម្បីធានាថាសមាជិកទទួលបានសេវាថែទាំសុខភាព និងសុខភាពអាកប្បកិរិយាចាំបាច់ខាងវេជ្ជសាស្ត្រទាំងអស់ ដែលគម្រោងទទួលខុសត្រូវតាមកិច្ចសន្យា។
ការិយាល័យ Ombudsman មិនប្រកាន់យកគោលជំហររបស់ភាគីណាមួយដោយស្វ័យប្រវត្តិនៅក្នុងពាក្យបណ្តឹងនោះទេ។ ការិយាល័យនឹងពិចារណាគោលជំហររបស់ភាគីទាំងអស់ដោយមិនលម្អៀង និងដោយផ្នែកលើការពិត។ ការិយាល័យ Ombudsman ជួយបង្កើតដំណោះស្រាយដោយយុត្តិធម៌ចំពោះបញ្ហាក្នុងការទទួលបានការថែទាំសុខភាព។
ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹក ដល់ 5 ល្ងាច ម៉ោងស្តង់ដា នៅតំបន់ ប៉ាស៊ីហ្វិក (PST) ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់រដ្ឋ
ការិយាល័យ Ombudsman៖
(888) 452-8609 (TTY: 711,
លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
MMCDOmbudsmanOffice@dhcs.ca.gov
មណ្ឌលបម្រើសេវាទូរសព្ទ (TSC)
TSC អាចជួយទាក់ទងនឹងព័ត៌មានទូទៅអំពី Medi-Cal និងឆ្លើយសំណួរទាក់ទងនឹងវិក្កយបត្រ Medi-Cal។
ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹកដល់ 5 ល្ងាច ម៉ោងស្តង់ដានៅតំបន់ ប៉ាស៊ីហ្វិក (PST) ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់រដ្ឋ
សមាជិក Medi-Cal៖
(800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
អ្នកផ្ដល់សេវា Medi-Cal៖
(800) 541-5555 (TTY: 711,
លេខបញ្ជូនបន្ត
នៃ
រដ្ឋ
CA)
មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx
មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx អាចជួយបញ្ហាទាក់ទង៖
- សំណួរទាក់ទងនឹងអត្ថប្រយោជន៍ឱសថស្ថានរបស់អ្នក
- ស្វែងរកឱសថស្ថានដែលនៅជិត ឬឱសថស្ថានដែលបញ្ជាទិញតាមប្រៃសណីយ៍
- ដាក់ពាក្យបណ្ដឹងតវ៉ា
វាមានប្រយោជន៍ក្នុងការមានព័ត៌មានខាងក្រោមមុនពេលអ្នកហៅមកយើង ដូច្នេះហើយ យើងអាចនាំអ្នក ទៅរកមនុស្សដែលត្រឹមត្រូវបានលឿនជាងមុន៖
- នាមខ្លួន និងនាមត្រកូលរបស់សមាជិក Medi-Cal ហើយនិង
- លេខសម្គាល់នៅលើបណ្ណទទួលអត្ថប្រយោជន៍របស់សមាជិក
Medi-Cal ឬ
- ថ្ងៃខែឆ្នាំកំណើតរបស់សមាជិក
ម៉ោងធ្វើការ៖ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ 365 ថ្ងៃក្នុងមួយឆ្នាំ
មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx៖
(800) 977-2273(TTY: 711, លេខបញ្ជូនបន្តនៃរដ្ឋ
CA)
Medi-Cal Managed Care Health Care Options
តួនាទីរបស់គម្រោង Medi-Cal Managed Care Health Care Options (HCO) ដែលជាផ្នែករបស់ DHCS គឺដើម្បីធានាបាននូវលទ្ធភាពទទួលបានការថែទាំសុខភាពតាមរយៈក្រុមហ៊ុនម៉ៅការកណ្តាលដែលបានចុះឈ្មោះ។ ក្រុមហ៊ុនម៉ៅការផ្តល់ព័ត៌មានដល់សមាជិក Medi-Cal អំពីគម្រោងថែទាំដែលត្រូវបានគ្រប់គ្រង។ នេះជួយសមាជិកធ្វើការសម្រេចចិត្តដោយមានព័ត៌មានអំពីអត្ថប្រយោជន៍ Medi-Cal របស់ពួកគេ។ គម្រោងអាចរួមបញ្ចូលសេវាថែទាំវេជ្ជសាស្រ្ត និងថែទាំធ្មេញ។
គម្រោង Medi-Cal Managed Care៖
(800) 430-4263 (TTY (800) 430-7077)
សេវាសុខភាពធ្មេញ
Medi-Cal ធានារ៉ាប់រងលើ សេវាកម្ម សុខភាព ធ្មេញមួយចំនួនសម្រាប់សមាជិក Medi-Cal ដូចជា៖
- ការធ្វើរោគវិនិច្ឆ យ និងការធ្វើអនាម័យមាត់ធ្មេញដើម្បី បង្ការ ជំងឺ (ឧ. ការពិនិត្យ កាំរស្មីអ៊ិច និងសម្អាតធ្មេញ)
- សេវាកម្ម សង្គ្រោះបន្ទាន់ សម្រាប់ការគ្រប់គ្រង ការឈឺចាប់ធ្មេញ
- ការដកធ្មេញ
- ការប៉ះបំពេញប្រហោងធ្មេញ
- ការព្យាបាលឫសធ្មេញ (ផ្នែកខាងមុខ / ផ្នែកខាងក្រោយ)
- ការស្រោបធ្មេញ (ផលិតទុកមុន/នៅក្នុងមន្ទីរពិសោធ)
- ការសម្អាតកំបោរ និងការរៀបចំឫសធ្មេញ
- ការថែទាំជាលិកាអញ្ចាញ ធ្មេញ
- ធ្មេញពាក់ពេញមួយក្រាស និងធ្មេញពាក់មិនពេញមួយក្រាស
- ការពត់តម្រង់ធ្មេញសម្រាប់កុមារដែលមានលក្ខណៈ គ្រប់គ្រាន់
សមាជិកអាចចូលប្រើសេវាសុខភាពធ្មេញតាមរយៈអ្នកផ្តល់សេវាដែលបានចុះឈ្មោះរបស់ Medi-Cal Dental ដែលនឹងផ្តល់ប្រឹក្សាដល់សមាជិកអំពីការព្យាបាលដ៏ល្អបំផុត និងក្រោមលក្ខខណ្ឌជាក់លាក់ដែលសេវាកម្មមួយចំនួនអាចអនុញ្ញាតបាន។
ខ្សែ ទូរសព្ទសេវាអតិថិជនរបស់សមាជិក៖
(800) 322-6384 (TTY (800) 735-2922)
ខ្សែ ទូរសព្ទសេវាអតិថិជនរបស់អ្នកផ្ដល់សេវា៖
(800) 423-0507
សម្រាប់ព័ត៌មានទូទៅ សូមទំនាក់ទំនង៖ Dental@dhcs.ca.gov
សម្រាប់ គម្រោង Dental Managed Care Plan សូមទាក់ទងនៅទីនេះ។
សេវាកម្មឯកទេសសុខភាពផ្លូវចិត្ត
គម្រោង Mental Health Plan (MHP) នៅតាមខោនធីនីមួយៗ ទទួលខុសត្រូវក្នុងការផ្តល់ ឬរៀបចំការផ្តល់សេវាកម្មឯកទេសសុខភាពផ្លូវចិត្ត (SMHS) ដល់សមាជិក Medi-Cal នៅក្នុងខោនធីរបស់ពួកគេ។
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ត្រូវការ SMHS សូមទាក់ទង MHP ប្រចាំខោនធីរបស់អ្នក ដោយចូលទៅកាន់
https://www.dhcs.ca.gov/individuals/Pages/MHPContactList.aspx។
សៀវភៅណែនាំសមាជិកអាចរកបានពី MHP ប្រចាំខោនធីរបស់អ្នក ហើយរួមបញ្ចូលព័ត៌មានអំពីប្រធានបទខាងក្រោម និងច្រើនទៀត៖
- សេវាកម្មដែលមាន
- របៀបទទួលបាន SMHS
- ជ្រើសរើសអ្នកផ្ដល់សេវា
- ដំណើរការដោះស្រាយបញ្ហា
- ការបង្គាប់ ទុកជាមុន និង
- សិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិក
សេវាព្យាបាលការប្រើប្រាស់សារធាតុញៀន
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងតែត្រូវការសេវាព្យាបាលការប្រើប្រាស់សារធាតុញៀន (SUD) ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងខោនធីរបស់អ្នកដោយប្រើលេខទំនាក់ទំនង SUD ប្រចាំខោនធី៖
https://www.dhcs.ca.gov/individuals/Pages/SUD_County_Access_Lines.aspx។
សម្រាប់ប្រជាជនរស់នៅក្នុងខោនធីដែលចូលរួមក្នុងប្រព័ន្ធចែកចាយឱសថដោយមានការរៀបចំ (DMC-ODS) របស់ Medi-Cal សៀវភៅណែនាំសមាជិកអាចរកបានពីខោនធី និងរួមបញ្ចូលព័ត៌មានអំពីប្រធានបទខាងក្រោម និងច្រើនទៀត៖
- សេវាកម្មដែលមាន
- លទ្ធភាព ទទួលបានសេវាកម្ម DMC-ODS
- ជ្រើសរើសអ្នកផ្ដល់សេវា
- ដំណើរការដោះស្រាយបញ្ហា
- ការបង្គាប់ ទុកជាមុន និង
- សិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិក
សមាជិកដែលកំពុងស្វែងរកសេវាព្យាបាល SUD នៅរដ្ឋ California ក៏អាចប្រើលេខបញ្ជូនបន្តសម្រាប់ការព្យាបាលសារធាតុញៀនដោយស្វ័យប្រវត្តិ (SUD) ដែលមិនមែនជាគ្រាអាសន្ន៖
- លេខទូរសព្ទឥតគិតថ្លៃនៅទូទាំងរដ្ឋ៖
(800) 879-2772
- នៅក្រៅរដ្ឋ California៖
(916) 327-3728