សេវាពេទ្យកុមារ
បេសកកម្មរបស់យើងគឺធានាសុខភាពរបស់កុមារនៅរដ្ឋកាលីហ្វ័រញ៉ា
សាខាសេវាវេជ្ជសាស្រ្តកុមារ (CMS) ផ្តល់ប្រព័ន្ធទូលំទូលាយនៃការថែទាំសុខភាពសម្រាប់កុមារតាមរយៈការពិនិត្យបង្ការ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការស្តារនីតិសម្បទា និងសេវាតាមដាន។ សាខា CMS អនុវត្តបេសកកម្មនេះតាមរយៈកម្មវិធីជាច្រើនដែលបំពេញតម្រូវការថែទាំសុខភាពជាក់លាក់នៃប្រជាជនគោលដៅ។