Chuyển đến nội dung chính​​ 

DHCS ធនធានជាភាសាខ្មែរ​​ 

ក្រសួងសេវាថែទាំសុខភាព (DHCS)​​ 

គោលបំណងរបស់ DHCS គឺការផ្តល់ជូនលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយសមធម៌ និងគុណភាព ដែលនាំឱ្យមានសុខភាពល្អដល់ប្រជាជនរដ្ឋ California ទាំងអស់គ្នា។​​ 

គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់លទ្ធភាពចូលប្រើប្រាស់ព័ត៌មាន កម្មវិធី អត្ថប្រយោជន៍ និងសេវាកម្មនានាឱ្យបានពេញលេញដល់អ្នកដែលមានជំនាញភាសាអង់គ្លេសមានកម្រិត និងធានាថាភាសាមិនមែនជាឧបសគ្គចំពោះលទ្ធភាពចូលប្រើសេវាសុខភាពសំខាន់ៗនោះទេ។​​ 

បុគ្គលិកនិយាយពីរភាសាដែលមានវិញ្ញាបនបត្របញ្ជាក់ក៏ មានដើម្បីជួយសមាជិក និងអ្នកដទៃ ហើយ DHCS ធ្វើការជាមួយអ្នកផ្តល់សេវានានាដើម្បីផ្តល់សេវាបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ ដើម្បីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយ DHCS។​​ 

myMedi-Cal​​ 

https://www.dhcs.ca.gov/Pages/myMedi-Cal.aspx​​ 

myMedi-Cal របៀបទទួលបានការថែទាំសុខភាពដែលអ្នកត្រូវការ" គេហទំព័រជូនដំណឹងដល់ប្រជាជនរដ្ឋ California អំពីរបៀបដាក់ពាក្យសុំ Medi-Cal សម្រាប់ការធានារ៉ាប់រងសុខភាពដោយមិនគិតថ្លៃ ឬតម្លៃទាប។ អ្នកក៏នឹងសិក្សាអំពីតម្រូវការដើម្បីសិទ្ធិទទួលបានរបស់កម្មវិធីផងដែរ។ មគ្គុទ្ទេសក៍នេះណែនាំពីរបៀបដែលអ្នកអាចប្រើអត្ថប្រយោជន៍ Medi-Cal របស់អ្នក និងពេលណាត្រូវរាយការណ៍អំពីការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគួរតែរក្សាមគ្គុទ្ទេសក៍នេះឱ្យនៅក្បែរអ្នក ហើយប្រើវានៅពេលអ្នកមានសំណួរអំពីចំណុចខាងក្រោម៖​​ 

  • របៀបដាក់ពាក្យស្នើសុំការធានារ៉ាប់រង​​ 
  • អត្ថប្រយោជន៍ដែលបានធានារ៉ាប់រងដោយ Medi-Cal​​ 
  • ការធ្វើបច្ចុប្បន្នភាព និងការបន្ត Medi-Cal​​ 
  • សិទ្ធិ និងទំនួលខុសត្រូវ​​ 
  • ព័ត៌មានអំពីកម្មវិធី និងសេវាកម្មរបស់ DHCS ដូចជា៖ សេវាសុខភាពធ្មេញ សេវាព្យាបាលការប្រើប្រាស់សារធាតុញៀន សេវាឯកទេសសុខភាពផ្លូវចិត្ត ការពិនិត្យស្វែងរកជំងឺដំបូងនិងជាប្រចាំ ការធ្វើរោគវិនិច្ឆយនិងការព្យាបាល កម្មវិធីព្យាបាលជំងឺមហារីកសុដន់និងមាត់ស្បូន កម្មវិធីសេវាកម្មគាំទ្រនៅផ្ទះ សេវាកម្មតាមសហគមន៍ សេវាកម្មកុមាររដ្ឋ California កម្មវិធីបុគ្គលមានពិការភាពពីហ្សែន និងកម្មវិធីធានារ៉ាប់រងលើឧបករណ៍ជំនួយការស្តាប់សម្រាប់កុមារ។​​ 

លេខទូរសព្ទសំខាន់ៗ៖​​ 

សមាជិក Medi-Cal៖ (800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

គម្រោង Medi-Cal Managed Care Health Care Options៖ (800) 430-4263
(TTY (800) 430-7077) ​​ 

គម្រោង Medi-Cal Dental៖ (800) 322-6384 (TTY (800) 735-2922)​​ 

អ្នកផ្ដល់សេវា Medi-Cal៖ (800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

ការិយាល័យ Ombudsman របស់ គម្រោង Medi-Cal Managed Care និងគម្រោង Mental Health៖ (888) 452-8609 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

សវនាការថ្នាក់រដ្ឋ៖ (800) 743-8525 (TTY (800) 952-8349) ​​ 

Covered California៖ (800) 300-1506 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

ស្វែងរកការិយាល័យប្រចាំខោនធីរបស់អ្នក​​ 

សម្រាប់ជំនួយទាក់ទងនឹង Medi-Cal ការធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត សូមទាក់ទងការិយាល័យប្រចាំខោនធីរបស់អ្នក៖​​ 

ការិយាល័យ ប្រចាំខោនធីរបស់ Medi-Cal​​ 

ការរិយាល័យ Ombudsman​​ 

ការិយាល័យ Ombudsman របស់គម្រោង Medi-Cal Managed Care និងគម្រោង Mental Health ជួយដោះស្រាយបញ្ហាដោយអព្យាក្រឹត ដើម្បីធានាថាសមាជិកទទួលបានសេវាថែទាំសុខភាព និងសុខភាពអាកប្បកិរិយាចាំបាច់ខាងវេជ្ជសាស្ត្រទាំងអស់ ដែលគម្រោងទទួលខុសត្រូវតាមកិច្ចសន្យា។​​ 

ការិយាល័យ Ombudsman មិនប្រកាន់យកគោលជំហររបស់ភាគីណាមួយដោយស្វ័យប្រវត្តិនៅក្នុងពាក្យបណ្តឹងនោះទេ។ ការិយាល័យនឹងពិចារណាគោលជំហររបស់ភាគីទាំងអស់ដោយមិនលម្អៀង និងដោយផ្នែកលើការពិត។ ការិយាល័យ Ombudsman ជួយបង្កើតដំណោះស្រាយដោយយុត្តិធម៌ចំពោះបញ្ហាក្នុងការទទួលបានការថែទាំសុខភាព។​​ 
 

ម៉ោងធ្វើការ៖  ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹក ដល់ 5 ល្ងាច ម៉ោងស្តង់ដា នៅតំបន់ ប៉ាស៊ីហ្វិក (PST) ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់រដ្ឋ​​ 

ការិយាល័យ Ombudsman៖ (888) 452-8609 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

MMCDOmbudsmanOffice@dhcs.ca.gov​​ 

មណ្ឌលបម្រើសេវាទូរសព្ទ (TSC)​​ 

TSC អាចជួយទាក់ទងនឹងព័ត៌មានទូទៅអំពី Medi-Cal និងឆ្លើយសំណួរទាក់ទងនឹងវិក្កយបត្រ Medi-Cal។​​ 

ម៉ោងធ្វើការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង 8 ព្រឹកដល់ 5 ល្ងាច ម៉ោងស្តង់ដានៅតំបន់ ប៉ាស៊ីហ្វិក (PST) ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់រដ្ឋ​​ 

សមាជិក Medi-Cal៖ (800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

អ្នកផ្ដល់សេវា Medi-Cal៖ (800) 541-5555 (TTY: 711, លេខបញ្ជូនបន្ត នៃ រដ្ឋ CA)​​ 

មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx​​ 

មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx អាចជួយបញ្ហាទាក់ទង៖​​ 

  • សំណួរទាក់ទងនឹងអត្ថប្រយោជន៍ឱសថស្ថានរបស់អ្នក​​ 
  • ស្វែងរកឱសថស្ថានដែលនៅជិត ឬឱសថស្ថានដែលបញ្ជាទិញតាមប្រៃសណីយ៍​​ 
  • ដាក់ពាក្យបណ្ដឹងតវ៉ា​​ 

វាមានប្រយោជន៍ក្នុងការមានព័ត៌មានខាងក្រោមមុនពេលអ្នកហៅមកយើង ដូច្នេះហើយ យើងអាចនាំអ្នក ទៅរកមនុស្សដែលត្រឹមត្រូវបានលឿនជាងមុន៖​​ 

  • នាមខ្លួន និងនាមត្រកូលរបស់សមាជិក Medi-Cal ហើយនិង​​ 
  • លេខសម្គាល់នៅលើបណ្ណទទួលអត្ថប្រយោជន៍របស់សមាជិក Medi-Cal​​ 
  • ថ្ងៃខែឆ្នាំកំណើតរបស់សមាជិក​​ 

ម៉ោងធ្វើការ៖ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ 365 ថ្ងៃក្នុងមួយឆ្នាំ​​ 

មណ្ឌលបម្រើសេវាអតិថិជន Medi-Cal Rx៖ (800) 977-2273(TTY: 711, លេខបញ្ជូនបន្តនៃរដ្ឋ CA)​​ 

Medi-Cal Managed Care Health Care Options​​ 

តួនាទីរបស់គម្រោង Medi-Cal Managed Care Health Care Options (HCO) ដែលជាផ្នែករបស់ DHCS គឺដើម្បីធានាបាននូវលទ្ធភាពទទួលបានការថែទាំសុខភាពតាមរយៈក្រុមហ៊ុនម៉ៅការកណ្តាលដែលបានចុះឈ្មោះ។ ក្រុមហ៊ុនម៉ៅការផ្តល់ព័ត៌មានដល់សមាជិក Medi-Cal អំពីគម្រោងថែទាំដែលត្រូវបានគ្រប់គ្រង។ នេះជួយសមាជិកធ្វើការសម្រេចចិត្តដោយមានព័ត៌មានអំពីអត្ថប្រយោជន៍ Medi-Cal របស់ពួកគេ។ គម្រោងអាចរួមបញ្ចូលសេវាថែទាំវេជ្ជសាស្រ្ត និងថែទាំធ្មេញ។​​ 

គម្រោង Medi-Cal Managed Care៖ (800) 430-4263 (TTY (800) 430-7077) ​​ 

សេវាសុខភាពធ្មេញ​​ 

Medi-Cal ធានារ៉ាប់រងលើ សេវាកម្ម សុខភាព ធ្មេញមួយចំនួនសម្រាប់សមាជិក Medi-Cal ដូចជា៖​​ 

  • ការធ្វើរោគវិនិច្ឆ យ និងការធ្វើអនាម័យមាត់ធ្មេញដើម្បី បង្ការ ជំងឺ (ឧ. ការពិនិត្យ កាំរស្មីអ៊ិច និងសម្អាតធ្មេញ)​​ 
  • សេវាកម្ម សង្គ្រោះបន្ទាន់ សម្រាប់ការគ្រប់គ្រង ការឈឺចាប់ធ្មេញ​​ 
  • ការដកធ្មេញ​​ 
  • ការប៉ះបំពេញប្រហោងធ្មេញ​​ 
  • ការព្យាបាលឫសធ្មេញ (ផ្នែកខាងមុខ / ផ្នែកខាងក្រោយ)​​ 
  • ការស្រោបធ្មេញ (ផលិតទុកមុន/នៅក្នុងមន្ទីរពិសោធ)​​ 
  • ការសម្អាតកំបោរ និងការរៀបចំឫសធ្មេញ​​ 
  • ការថែទាំជាលិកាអញ្ចាញ ធ្មេញ​​ 
  • ធ្មេញពាក់ពេញមួយក្រាស និងធ្មេញពាក់មិនពេញមួយក្រាស​​ 
  • ការពត់តម្រង់ធ្មេញសម្រាប់កុមារដែលមានលក្ខណៈ គ្រប់គ្រាន់​​ 

សមាជិកអាចចូលប្រើសេវាសុខភាពធ្មេញតាមរយៈអ្នកផ្តល់សេវាដែលបានចុះឈ្មោះរបស់ Medi-Cal Dental ដែលនឹងផ្តល់ប្រឹក្សាដល់សមាជិកអំពីការព្យាបាលដ៏ល្អបំផុត និងក្រោមលក្ខខណ្ឌជាក់លាក់ដែលសេវាកម្មមួយចំនួនអាចអនុញ្ញាតបាន។​​ 

ខ្សែ ទូរសព្ទសេវាអតិថិជនរបស់សមាជិក៖ (800) 322-6384 (TTY (800) 735-2922)​​ 

ខ្សែ ទូរសព្ទសេវាអតិថិជនរបស់អ្នកផ្ដល់សេវា៖ (800) 423-0507​​ 

សម្រាប់ព័ត៌មានទូទៅ សូមទំនាក់ទំនង៖ Dental@dhcs.ca.gov​​ 

សម្រាប់ គម្រោង Dental Managed Care Plan សូមទាក់ទងនៅទីនេះ។
​​ 

សេវាកម្មឯកទេសសុខភាពផ្លូវចិត្ត​​ 

គម្រោង Mental Health Plan (MHP) នៅតាមខោនធីនីមួយៗ ទទួលខុសត្រូវក្នុងការផ្តល់ ឬរៀបចំការផ្តល់សេវាកម្មឯកទេសសុខភាពផ្លូវចិត្ត (SMHS) ដល់សមាជិក Medi-Cal នៅក្នុងខោនធីរបស់ពួកគេ។​​  

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ត្រូវការ SMHS សូមទាក់ទង MHP ប្រចាំខោនធីរបស់អ្នក ដោយចូលទៅកាន់ https://www.dhcs.ca.gov/individuals/Pages/MHPContactList.aspx។​​ 

សៀវភៅណែនាំសមាជិកអាចរកបានពី MHP ប្រចាំខោនធីរបស់អ្នក ហើយរួមបញ្ចូលព័ត៌មានអំពីប្រធានបទខាងក្រោម និងច្រើនទៀត៖​​ 

  • សេវាកម្មដែលមាន​​ 
  • របៀបទទួលបាន SMHS​​ 
  • ជ្រើសរើសអ្នកផ្ដល់សេវា​​ 
  • ដំណើរការដោះស្រាយបញ្ហា​​ 
  • ការបង្គាប់ ទុកជាមុន និង​​ 
  • សិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិក​​ 

សេវាព្យាបាលការប្រើប្រាស់សារធាតុញៀន​​ 

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងតែត្រូវការសេវាព្យាបាលការប្រើប្រាស់សារធាតុញៀន (SUD) ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងខោនធីរបស់អ្នកដោយប្រើលេខទំនាក់ទំនង SUD ប្រចាំខោនធី៖ https://www.dhcs.ca.gov/individuals/Pages/SUD_County_Access_Lines.aspx។​​ 

សម្រាប់ប្រជាជនរស់នៅក្នុងខោនធីដែលចូលរួមក្នុងប្រព័ន្ធចែកចាយឱសថដោយមានការរៀបចំ (DMC-ODS) របស់ Medi-Cal សៀវភៅណែនាំសមាជិកអាចរកបានពីខោនធី និងរួមបញ្ចូលព័ត៌មានអំពីប្រធានបទខាងក្រោម និងច្រើនទៀត៖​​ 

  • សេវាកម្មដែលមាន​​ 
  • លទ្ធភាព ទទួលបានសេវាកម្ម DMC-ODS​​ 
  • ជ្រើសរើសអ្នកផ្ដល់សេវា​​ 
  • ដំណើរការដោះស្រាយបញ្ហា​​ 
  • ការបង្គាប់ ទុកជាមុន និង​​ 
  • សិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិក​​ 

សមាជិកដែលកំពុងស្វែងរកសេវាព្យាបាល SUD នៅរដ្ឋ California ក៏អាចប្រើលេខបញ្ជូនបន្តសម្រាប់ការព្យាបាលសារធាតុញៀនដោយស្វ័យប្រវត្តិ (SUD) ដែលមិនមែនជាគ្រាអាសន្ន៖​​ 

  • លេខទូរសព្ទឥតគិតថ្លៃនៅទូទាំងរដ្ឋ៖ (800) 879-2772 ​​ 
  • នៅក្រៅរដ្ឋ California៖ (916) 327-3728 ​​ 
Ngày sửa đổi lần cuối: 6/27/2024 2:52 PM​​